ក្រសួងការងារសហការជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាធ្វើឲ្យប្រសើរឡើងលើការអភិវឌ្ឍន៍ធនធានមនុស្ស

0

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការសហការគ្នាជាមួយសមាគមគ្រឹះស្ថានឧត្តមសិ​ក្សាក​ម្ពុ​ជា​ដើ​ម្បី​ធ្វើ​ឲ្យប្រ​សើ​រ​ឡើ​ង​លើកា​រ​អ​ភិ​វឌ្ឍ​ន៍​ផ្នែ​ក​ធ​ន​ធា​នម​នុ​ស្ស​ប​ន្ថែ​ម​ទៀត​។​
​លោ​ក​ ​អ៊ិ​ត​ សំ​ហេ​ង​ ​បា​ន​លើ​ក​ឡើង​នៅ​ថ្ងៃ​ទី​១​១ ​ខែ​ម​ក​រា​ ​ឆ្នាំ២​០​១​៩​នេះ​ក្នុង​ឱ​កា​ស​ទ​ទួ​ល​ជួប​ស​មា​គ​ម​គ្រឹះ​ស្ថា​នឧ​ត្ត​ម​សិ​ក្សា​ក​ម្ពុ​ជា ​ដែ​ល​ដឹ​ក​នាំ​ដោ​យ ​លោ​ក​ ​ហេ​ង​ ​វ៉ាន់​ដា​ ​ប្រ​ធា​ន​ស​មាគ​ម​ ​ ​កា​ល​ពី​២០​ឆ្នាំ​មុ​ន​ ឧ​ត្ត​ម​សិ​ក្សាស្ថិ​ត​ក្នុ​ង​ស្ថា​ន​ភាព​មួ​យ​នៅ​ក្មេ​ង​ខ្ចី​នៅ​ឡើ​យ​ប៉ុន្តែ​ក្នុ​ង​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​មា​ន​កា​រ​រីក​ច​ម្រើ​ន​គួ​រ​ឱ្យ​ក​ត់​សម្គាល់និងមានវឌ្ឍនភាពច្រើនតាំងពីការចាប់ផ្តើមបរិមាណតិចតួចរហូតដល់គុណភាព។
លោករដ្ឋមន្ត្រីលើកឡើងថា កម្លាំងពលកកម្មជំនាញ និងបច្ចេកទេស ភាគច្រើនចេញពីគ្រឹះស្ថានឯកជន និងបានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់។
ក្រោយជំនួបនេះហើយ ភាគីសមាគម និងក្រ​សួង​កា​រ​ងា​រ​ ​នឹង​ប​ញ្ជូ​ន​សមា​ស​ភា​ព​រៀ​ងៗ​ខ្លួ​ន​ដើ​ម្បី​បង្កើ​ត​ក្រុ​ម​ការ​ងា​រ​រួ​ម​ជំរុ​ញ​ឲ្យ​ប្រ​សើ​រឡើ​ង​នូ​វ​កា​រអ​ភិ​វ​ឌ្ឍ​ន៍​ផ្នែ​ក​ធ​ន​ធាន​ម​នុ​ស្ស​ ​ស្រ​បតា​ម​យុ​ទ្ធ​សា​ស្រ្ត​ច​តុកោ​ណ​ដំ​ណា​ក់​កា​ល​ទី​៤​​នៃរា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​និ​ង​គោ​ល​ន​យោ​បា​យ​នា​នា​ដូ​ច​ជាគោ​ល​ន​យោ​បា​យ​ជា​តិស្តី​ពី​មុ​ខ​រ​ប​រ​និង​កា​រ​ងា​រ​និ​ង​គោ​លនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៕