បរទេស៖ នេះបើយោងតាមការបង្ហោះរបស់ឧកញ៉ា ស្រី ចាន់ថន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ អោយដឹងថា៖
“ការងារនិងកាតព្វកិច្ចដោះស្រាយកីឡាករប្រដាល់ គុនខ្មែរ សុខ ធី ត្រូវបានបញ្ចប់100%ហើយទាំងនៅប្រទេសថៃនិងនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនិងកិច្ចការងារចាស់ៗពីមុន ដូច្នេះសុខធីចាប់ពីពេលនេះទៅគឺអាចហ្វឹកហាត់នៅក្លឹប(KKIF)របស់ខ្ញុំបាទផ្ទាល់បានដោយពេញលេញ និងសប្បាយចិត្តហើយ។ គាត់នឹងប្រឹងប្រែងបន្តការហ្វឹកហាត់អោយបានពេញលេញសម្រាប់ត្រៀមប្រកួត ក្នុងស្រុកនិងក្រៅស្រុកនាពេលឆាប់ៗខាងមុខនេះ។សូមពុកម៉ែបងប្អូន ជួយគាំទ្រនិងលើកទឹកចិត្តដល់កីឡាករ សុខ ធី ផង។ សូមអរគុណ”៕