ការប្រកួតរបស់ Manny Pacquiao ជាមួយ Errol Spence Jr. ត្រូវប្រឈមនឹងហានិភ័យ នោះក៏ព្រោះតែក្រុមហ៊ុនគ្រប់គ្រងរបស់ Conor McGregor កំពុងប្តឹងអ្នកប្រដាល់ហ្វីលីពីន ពីបទរំលោភកិច្ចសន្យា។ គណៈគ្រប់គ្រងកីឡា Paradigm Sports បានបង្ហាញបណ្តឹងនៅក្នុងតុលាការស៊ីវិលនៃរដ្ឋផ្លរីដា ប្រឆាំងនឹង Pacquiao ដោយអះអាងថាគាត់បានធ្វើផ្ទុយនឹងកិច្ចសន្យា ៣,៣ លានដុល្លារ ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ។
ក្រុមហ៊ុនគ្រប់គ្រងខាងលើ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ ២០២០ ដោយលក្ខន្តិកៈ Pacquiao នឹងមានការប្រកួតចំនួន ៤ ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ DAZN ប៉ុន្តែការសម្រេចចិត្តរបស់គាត់ ដើម្បីប្រកួតជាមួយ Errol Spence Jr កាលពីខែសីហា មានន័យថាគាត់បានប្រឆាំងនឹងកិច្ចសន្យា។
Paradigm Sports ក៏បានអះអាងថា Pacquiao បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយពួកគេកំពុងព្យាយាមរារាំងការប្រកួតរបស់គាត់នៅ Las Vegas ជាមួយនឹង Spence Jr. ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ Pacquiao បាននិយាយថា“ បណ្តឹងរបស់ Paradigm Sports ប្រឆាំងនឹងខ្ញុំមិនមានប្រសិទ្ធភាពនោះទេ” ៕