បិសាច​ក្រហម​ បានយល់ព្រម​នឹង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Raphael Varane

0
BERGAMO, ITALY - FEBRUARY 24: Raphael Varane of Real Madrid in action during the UEFA Champions League Round of 16 match between Atalanta and Real Madrid at Gewiss Stadium on February 24, 2021 in Bergamo, Italy. (Photo by Emilio Andreoli/Getty Images)

យោង​តាម​សារព័ត៌មាន The Express បាន​ឲ្យ​ដឹង​ថា ក្រុម​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Raphael Varane ហើយ​ខ្សែការពារ​កណ្តាល​សញ្ជាតិ​បារាំង​រូប​នេះ ជា​គោលដៅ​ចំបង​របស់​បិសាច​ក្រហម សម្រាប់​ទីផ្សារ​ផ្ទេរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​។

កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ Varane ជាមួយ Real Madrid នឹង​ផុតកំណត់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត ហើយ​ខ្សែការពារ​រូប​នេះ​មិន​ទាន់​បន្ត​កុងត្រា​នៅឡើយ​ទេ​។ Los Blancos ពិតជា​អស់សង្ឃឹម​ក្នុង​ការ​រក្សា​រូបគេ ប៉ុន្តែ​កីឡាករ​បារាំង​រូប​នេះ​ចង់​ស្គាល់​រសជាតិ​ការ​ប្រកួតប្រជែង​ថ្មី​ជាមួយ​ក្រប​ខណ្ឌ Premier League ។

ក្រុម​បិសាច​ក្រហម Manchester United បាន​ស្ញប់ស្ញែង​កីឡាករ​បារាំង​នេះ​ជា​យូរ​មក​ហើយ ព្រមទាំង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រូបគេ​ឲ្យ​ផ្លាស់​មក​កាន់​ទឹកដី Old Trafford នា​រដូវក្តៅ​នេះ​។ បិសាច​ក្រហម​បាន​ផ្តល់​ជូន​កីឡាករ​រូប​នេះ​នូវ​តម្លៃ​ខ្លួន ១០ លាន​ផោន​ក្នុង​មួយ​ឆ្នាំ ហើយ Varane ក៏បាន​យល់ព្រម​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា អនាគត​របស់​គាត់​នឹង​ត្រូវ​កំណត់​នៅ​ក្នុង​រយៈពេល ២ ខែ​ទៀត ដូច្នេះ​គាត់​អាចមានលទ្ធភាព ​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​មុន​បើក​រដូវ​កាល ជាមួយ​ក្រុម​យក្ស​នៅ Premier League​។ Real Madrid ទាមទា​តម្លៃ​ប្រហែល ៤៨ លាន​ផោន សម្រាប់​ខ្សែការពារ​របស់​ពួក​គេ​។ ទោះ​យ៉ាងណា​ក្រុម Manchester United មិន​មាន​ឆន្ទៈ​ចំណាយ​ប្រាក់​ច្រើន សម្រាប់​កីឡាករ​ម្នាក់​ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គេ​ឡើយ​៕