ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣ កក្កដា នៅក្នុងខេត្តចំនួន៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៣១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២៦នាក់ ខណៈមានករណីជាសះស្បើយចំនួន១៩នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ១៧៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៦១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៥៧នាក់ ស្លាប់៧នាក់។

+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់បន្ថែមទៀត និងមានករណី ជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ។

+ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២០ នាក់បន្ថែមទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩២៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៨២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១០៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១៦២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៥៨ នាក់ និងស្លាប់ចំនួន ០៣នាក់។

+ខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១២ នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។