Floyd ថា Pacquiao ជា​គូប្រកួត​ខ្លាំង​បំផុត​ដែល​ខ្លួន​ធ្លាប់​ប៉ះ​ (មានវីដេអូ)

0

កំពូល​អ្នក​ប្រដាល់​មាឌ​ល្អិត​ស្បែក​ខ្មៅ​របស់​អា​មេ​រិច Floyd Mayweather ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា Manny Pacquiao ជា​គូប្រកួត​ដែល​ពិបាក​យកឈ្នះ​បំផុត ក្នុង​អា​ជី​លើ​សង្វៀន​២១​ឆ្នាំ​កន្លង​មកនេះ​។ អ្នក​ទាំង​២ ត្រូវ​បាន​ចាត់ទុកជា​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់សកល នឹង​ស្ថិត​នៅ​ចំណុចកំពូល​ក្នុង​សម័យកាល​តែ​មួយ​។

Mayweather និង Pacquiao បាន​ប៉ះ​គ្នា​ក្នុង​ឆ្នាំ​២០១៥ នា​សង្វៀន MGM Grand Garden Arena បន្ទាប់​ពី​ចរចារ​គ្នា​អស់​រយៈពេល​៦​ឆ្នាំ​។

Floyd បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន ដោយ​យកឈ្នះ​ពិន្ទុ​ឯក​ឆន្ទ​លើ Pacquiao​។ ការ​ប្រកួត​នេះ ទាក់ទាញ​ការ​ទិញ​ទស្សនា pay-per-view ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​។

តាំងពី​នោះ​មក ទាំង Floyd និង Pacquiao បន្ត​ឡើង​សង្វៀន​តទល់​ជើង​ខ្លាំង​ជា​ច្រើន រួម​មាន Andre Berto, Keith Thurman, Adrien Broner​។​ល​។ លើស​ពី​នេះ អ្នក​ទាំង​២​ក៏​កាន់​កំណត់​ត្រា​ឈ្នះ​លើ Oscar De La Hoya, Miguel Cotto, Ricky Hatton, Juan Manuel Marquez និង Shane Mosley ដូច​គ្នា​។

ទោះ​កាន់​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​៥០​ប្រកួត​មិន​ដែល​ចាញ់ Floyd Mayweather ក្នុង​វ័យ​៤៤​ឆ្នាំ នៅ​តែ​សរសើរ​ពី​សមត្ថភាព Pacquiao មិន​ដាច់​ពី​មាត់ ដោយ​លើក​ឡើង​ថា វីរៈបុរស​ហ្វី​លី​ពី​នរូ​ប​នេះ ជា​គូប្រកួត​ខ្លាំង​បំផុត ដែល​ខ្លួន​ធ្លាប់​ជួប​។

ឆ្លើយឆ្លង និង​តារា​រ៉េ​ប Gillie Da King ក្នុង​កម្មវិធី Million Dollaz Worth of Game បុរស​ដែល​រក​ចំណូល​ច្រើន​ជាង​១០០០​លាន​ដុល្លារ​ពី​ប្រដាល់​និយាយ​ថា Pacquiao ស័ក្តិ​សមជា​សមាជិក​នៃ Hall of Fame ក្នុង​ពិភព​ប្រដាល់​៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=a_TGg4LdoMI