ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅ ក្នុងបន្ទប់ជាមួយគ្នា២នាក់ បានធ្វើតេស្ដ រកឃើញវិជ្ជមានមេរោគកូវីដ១៩ ជាបន្តបន្ទាប់។
ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ!
ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរ មូលដ្ឋានរបស់ខ្លួន៕