ស្តេចប្រដាល់ថៃ Buakaw កោរសក់តាមសន្យា

0

អ្នកប្រដាល់ថៃ Buakaw Banchamek បានកោរសក់របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញតាមការសន្យា​ដែលគាត់បាននិយាយអំពីការប្រកួត English Premier League រវាង Liverpool និង Manchester United កាលពីថ្ងៃអាទិត្យ។

អ្នកប្រដាល់រូបនេះ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នឹងកោរសក់របស់ខ្លួន ប្រសិនបើក្រុមដែលគាត់គាំទ្រគឺ Manchester United មិនបរាជ័យក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក EPL បច្ចុប្បន្ននោះទេ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-០ ហើយ Buakaw បានរក្សាការសន្យារបស់គាត់ ដោយបានបង្ហាញរូបភាព​ពីក្បាលត្រងោលអត់សក់របស់គាត់ កាលពីថ្ងៃព្រហស្បតិ៍។

Buakaw ដែលមានដើមកំណើតនៅសូរិន គឺស្ថិតក្នុងចំណោមអ្នកប្រយុទ្ធ ដែលគួរឱ្យខ្លាចបំផុតនៅ muay thai ។
កម្លាំងដ៏ខ្លាំងក្លារបស់គាត់ និងភាពជឿជាក់ បានធ្វើឱ្យគាត់ទទួលបានតំណែងជាម្ចាស់ជើងឯក Omnoi ចំនួនពីរដង។
ម្ចាស់ជើងឯក Lumpinee, ជើងឯកទម្ងន់ស្រាលថៃ, ជើងឯក K-1 World MAX ចំនួនពីរដង និង ២០១១-២០១២ ទទួលបានជើងឯក Thai Fight ៕

ប្រភព៖ nationthailand