កីឡាករខ្សែការពារវ័យ២៣ឆ្នាំរបស់ក្លឹបតោខៀវ Chelsea ម្នាក់នឹងត្រូវធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប AC Milan
ហើយក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញដាច់ក្នុងតម្លៃប្រមាណជា ២៦លានផោន។
តាមការបញ្ជក់អះអាងរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថា AC Milan គឺបានបញ្ចប់ទៅនៃកិច្ចព្រមព្រៀងគ្នាជាមួយនឹង
កីឡាករ Fikayo Tomori ក្នុងកុងត្រាខ្ចីជើងពីក្លឹប Chelsea ហើយកុងត្រាមានសុពលភាព ដល់បញ្ចប់ទៅនៃរដូវកាលនេះ។
គួរឲ្យដឹងដែរថាកីឡាករខ្សែការពាររូបនេះ កំពុងមានភាពតានតឹងយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួនឲ្យឈុតដំបូងរបស់ Chelsea ប៉ុន្តែការសម្រេចចិត្តផ្ទេរមកអ៊ីតាលីនេះ គឺព្រោះតែបានឃើញឱកាស ក្នុងការលេងជាធម្មតាឡើងវិញ៕
ប្រែសម្រួល៖ Lee