ទឹកទន្លេ Yangtze របស់ប្រទេសចិនបានឡើងដល់កម្រិតគ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ចាកចេញពីផ្ទះរបស់ពួកគេ។
កំរិតទឹកភ្លៀងខុសពីធម្មតានៅរដូវទឹកជំនន់នេះ បានធ្វើឲ្យតំបន់ភាគនិរតី និងភាគកណ្តាល នៅក្នុងអាងទន្លេ Yangtze ដែលនឹងបង្ករជាទឹកជំនន់ដ៏អាក្រក់មួយ។ ក្រសួងធនធានទឹករបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែសីហានេះថា ដៃទន្លេចំនួន ៣៨ នៅផ្នែកខាងលើនៃទន្លេនេះ គឺទឹកបានហក់ឡើងយ៉ាងខ្លាំង រហូតខ្ពស់ជាងកម្រិតប្រកាសអាសន្នរបស់ពួកគេ។
ខេត្ត Sichuan ភាគនិរតី រួបបញ្ចូលទាំងផ្នែកខាងលើ នៃទន្លេ Yangtze កំពុងប្រឈមនឹងការលិចលង់ផងដែរ៕