ទីបំផុត ស្រ្តីថៅកែ ផលិតស្ករត្នោត ក្លែងក្លាយ ត្រូវបានតុលាការ សម្រេចឃុំខ្លួន

0

ភ្នំពេញៈ ក្រោយពីមាន ការរិះគន់ ខ្លាំង ៗ លើបណ្ដាញសង្គម  ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសលោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញករណី ចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង នៅ ភូមិ រំលិច ឃុំ ទួល ព្រិច ស្រុក អង្គស្នួល ខេត្តកណ្តាល ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម ពេលនេះស្រ្តីថៅកែផលិតស្ករត្នោតក្លែងក្លាយ ត្រូវបានសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួននៅព្រឹក ថ្ងៃទី១៨  ខែសីហា ឆ្នាំ២០២០នេះ។

យោងតាមសេចក្ដីប្រកាស របស់សាលាដំបូងខេត្តកណ្ដាល បានឱ្យដឹងថា លោក ជួន វណ្ណៈ  ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨  ខែសីហា  ឆ្នាំ២០២០នេះ  បានចេញដីកាបង្គាប់ អោយឃុំខ្លួន  ឈ្មោះ ជុន មុំ  ដាក់ពន្ធនាគារខេត្តកណ្ដាល ពីបទកែឆ្នៃផលិតផលទំនិញ ដែលច្បាប់ហាមឃាត់  ។

សូមរំលឹកថា បន្ទាប់ពីកម្លាំង ការិយាល័យ  ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម រួចមក លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខអះអាងថា នឹងទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចខេត្តកណ្ដា បើហ៊ានដោះលែងថៅកែ ផលិតស្ករត្នោតក្លែងក្លាយនេះម្ដងទៀត ។

គួរបញ្ជាក់ផងដែរថា ថៅកែទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប អប់រំណែនាំ និងធ្វើកិច្ចសន្យា ចំនួន ៨លើករួចមកហើយ ប៉ុន្តែមិនស្ដាប់ ។

លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ សីហានេះថា «សូមបងប្អូនកូនក្មួយមិត្តរួមFacebook ទាំង ជួយឃ្លាំមើលការឃាត់ខ្លួន ថៅកែឈ្មោះ ជួន មុំ ផលិតស្ករត្នោតក្លែងក្លាយ បង្ករផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃ បើហ៊ានលែងយាយ ជួន មុំ ទៀត ខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ ពីព្រោះការផលិតស្ករត្នោតក្លែងក្លាយ ចាប់ថៅកែនេះ ៨ ដងតែមិនដែលកាត់ទោសទេ ចាំមើលសានេះតុលាការ គិតយ៉ាងម៉េចលែងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយ ឃ្លាំមើលតុលាការទាំងអស់គ្នា» ។

ប្រវត្តិរឿង៖ បង្ក្រាបទីតាំងផលិតស្ករត្នោត ក្លែងក្លាយមួយកន្លែង ដកហូតស្ករ ក្លែងក្លាយជាង៣០០គីឡូក្រាម

ភ្នំពេញ៖ កម្លាំង ការិយាល័យ  ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង នៅ ភូមិ រំលិច ឃុំ ទួល ព្រិច ស្រុក អង្គស្នួល ខេត្តកណ្តាល ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម ។

ប្រតិបត្តិការនេះដឹកនាំ ដោយ  លោក ឧ ត្ត ម សេនីយ៍ ត្រី លី សុជាតិ ស្នងការរង ទទួល ផែន  ប្រឆាំង បទល្មើសសេដ្ឋកិច្ច ដោយមាន ការឯកភាព  ពី លោក ឧ ត្ត ម សេនីយ៍ ទោ ឈឿន សុចិ ត្ត ស្នងការ ខេត្តកណ្ដាល និង មានការ សម្របសម្រួល នីតិវិធី ពី ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត ។

បើតាមនគរបាលបានឲ្យដឹងថាម្ចាស់ ទីតាំង មានឈ្មោះ ជុន មុំ ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ ផលិត កែច្នៃ ស្ករត្នោត ក្លែងក្លាយ ធ្លាប់ ត្រូវបាន សមត្ថកិច្ច ធ្វើ កិច្ចសន្យា អប់រំ ឲ្យបញ្ឈប់  ផលិត ស្ករត្នោត ក្លែងក្លាយចំនួន  ៥ លើក រួចមកហើយ ។

សូមរំលឹកថា កាលពី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ សមត្ថកិច្ច ដកហូត បា ន វត្ថុតាង មួយចំនួ រួមមាន ៖ ស្ករត្នោតក្លែងក្លាយផលិត រួចចំនួន១២ធុង ស្មើ៣៤៨គីឡូក្រាម , ស្ករសចំនួន៣បាវ ស្មើ១៥០គីឡូក្រាម , ប្រេងឆា១ប៊ីដុងកន្លះ ស្មើនឹង ៧,៥ លីត្រ , ម៉ូទ័រកូស្ករចំនួន១ ឆ្នាំងខ្ទះចំនួន ៣ ៕