វាមិនខុសពីពាក្យរបស់ខ្មែរថា រពឹសដៃផ្ទៃឆ្អែត តែសម្រាប់បុរសរូបនេះ វិញរពឹសដៃ ស៊ីកណ្តាប់ដៃរបស់ប្រពន្ធគេ ក្រោយពីរមាស់ដៃលូកស្ទាបគូថប្រពន្ធគេ ។
ហេតុតការណ៍នេះបានកើតឡើងនៅ ភោជនីយដ្ឋានមួយ ស្ថិតនៅ Ninh Binh ក្នុងប្រទេសវៀតណាម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ។
មុនហេតុការណ៍គេឃើញបុរសបីនាក់បានដើរឆ្លងកាត់ភោជនីយដ្ឋាននោះ ដោយមានបុរសពីរនាក់ដើរផុត និងបុរស ម្នាក់ទៀតដើរពីក្រោយ ហើយក៏ឆ្លៀតឱកាសលូកចាប់គូថប្រពន្ធរបស់ គេ ដែលធ្វើឲ្យមានភាពឆោឡោ ហើយត្រូវបានស្វាមីរបស់ នារីរងគ្រោះបានចេញមក វាយទៅកាន់បុរសរមាស់ដៃនោះ ចំនួន ២ដៃផ្ទួនៗ ទុកជាការព្រមាន នឹងបញ្ចេញកំហឹង ក្នុងករណី បៀតបៀន។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖