បរទេស៖នៅព្រឹកថ្ងៃទី១៣ ខែសីហា ផលិតផលស្លាបមាន់ ដែលនាំចូលពីប្រទេសប្រេស៊ីល ត្រូវបានក្រសួងសុខាភិបាលរបស់ចិនប្រកាសថា មានផ្ទុកកូវីដ ១៩។នេះបើតាម CNN ចុះផ្សាយ។
មន្ត្រីសុខាភិបាលក្រុងហ្សិនជិនបានតាមដាននិងធ្វើតេស្តិ៍ភ្លាមៗចំពោះអ្នកទាំងឡាយណាដែលមានទំនាក់ទំនងជាមួយផលិតផលដែលអាចផ្ទុកធាតុបង្កជំងឺបានប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានភាពវិជ្ជមាននោះទេ។
ក្រៅពីផលិតផលស្លាបមាន់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងប្រទេសចិនបាននិយាយអំពីវីរុសកូរ៉ូណា ដែលស្វែងរកឃើញនៅក្នុងកញ្ចប់បង្គារ ដែលបាននាំចូលពី អេក្វាដ័រ ។ចាប់តាំងពីខែកក្កដាមក នៅទីក្រុងចិន មាន Xiamen និង Dalian ក៏បានរកឃើញផលិតផលនាំចូលដែលមានផ្ទុកមេរោគជាមួយវីរុសដែលនាំឱ្យមានការសម្រេចបញ្ឈប់ការទិញពីអ្នកផ្គត់ផ្គង់បង្គាអេក្វាទ័រ ចំនួន ៣ក្រុមដែលបាននាំចូលមក។
Covid 19 ត្រូវបានគេជឿជាក់ថា វាបានកើតឡើងនិងរីករាលដាលយ៉ាងឆាប់រហ័ស នៅផ្សារអាហារសមុទ្រនិងសត្វព្រៃមួយនៅទីក្រុងវូហានកាលពីចុងឆ្នាំមុន។ទន្ទឹមជាមួយបញ្ហាខាងលើនេះដែរប្រទេសចិន បានបង្កើនការត្រួតពិនិត្យលើការដឹកជញ្ជូនសាច់និងគ្រឿងសមុទ្រនៅតាមកំពង់ផែធំ ៗ បន្ទាប់ពីមានការផ្ទុះឡើងថ្មី នាខែមិថុនា កន្លងទៅ។