សុវត្ថិភាពពេលរួមរ័ក ៖ ពាក់ម៉ាស់ និងកុំបឺតមាត់ពេលរួមភេទ​ជួយកាត់បន្ថយការរីករាលដាលកូវីដ​១៩

0

សុខភាព៖ អ្នកជំនាញអះអាងថាការពាក់ម៉ាស និងថើបគ្នាអំឡុងពេលរួមរ័ក គួរតែជួយបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
គោលការណ៍ណែនាំថ្មីដែលចេញដោយស្ថាប័នសុខភាពផ្លូវភេទ បានផ្តល់ជូន​ការណែនាំអំពីវិធីរួមភេទប្រកបដោយ សុវត្ថិភាព ខណៈដែលវិធានការទប់ស្កាត់ត្រូវបានបន្ធូរបន្ថយ។
The Terrence Higgins Trust និយាយថាវិធីល្អបំផុតដើម្បីការពារខ្លួនគឺត្រូវចៀសវាងរួមភេទជាមួយនរណាម្នាក់មកពីខាងក្រៅគ្រួសាររបស់អ្នក។
ការស្រាវជ្រាវរបស់ស្ថាប័ខាងលើបានបញ្ជាក់ថា បានរកឃើញមនុស្ស ៨៤ភាគរយមិនបានរួមភេទជាមួយនរណាម្នាក់នៅខាងក្រៅគ្រួសារ ចាប់តាំងពីច្បាប់គម្លាតសង្គមបានចេញ ក្នុងអំឡុងពេលកូវីដ ១៩ ។

ក្នុងរបាយការណ៍ខាងលើបានលើកឡើងថា ការប្រើប្រាស់នូវប្រដាប់សប្បនិម្មិត​ដើម្បីសម្រចកាម និងការប្រើប្រាស់ការ Live តទល់ដើម្បីសម្រេចតណ្ហា ជាជំរើសដែលមានសុវត្ថិភាពបំផុតព្រោះថាពួកគេអាចធ្វើបានដោយមិនចាំបាច់នៅជិតអ្នកដទៃ។
១​. ការរួមភេទប្រកបដោយសុវត្ថិភាព
ជម្រើសដែលមានសុវត្ថិភាពបន្ទាប់គឺការរួមភេទជាមួយដៃគូក្នុងគ្រួសាររបស់អ្នក។ ប៉ុន្តែបើសិនជា​ធ្វើមិនបានទេ អ្នកត្រូវតែកំណត់ដៃគូរួមរ័ក តែម្នាក់ ធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ដើម្បីកាត់បន្ថយហានិភ័យកូវីដ១៩។
ដើម្បីកុំឲ្យមេរោគរីករាលដាល នោះ ខាង The Terrence Higgins Trust បានស្នើកុំបឺតមាត់គ្នា ត្រូវតែពាក់ម៉ាស់ ពេលរួមរ័ក ហើយពិសេស មិនគួរ​យកមុខ ប៉ះនឹងមុខ ដែលប្រឈមបញ្ហា។
សម្អាតដៃរបស់អ្នកលើសពី ២០វិនាទី ឬប្រើជែលលាងសម្អាតដៃ មុនសិច ក៏កាត់បន្ថយ បញ្ហាការរីករាលដាលកូវីដ ១៩ ដូចគ្នា ។

២. ដៃគូថ្មី​
សម្រាប់អ្នកដែលចង់រួមរ័កជាមួយដៃគូថ្មី អ្នកជំនាញបានណែនាំ ឱ្យនិយាយជាមួយពួកគេអំពី Covid-19 ជាមុនសិន។ ដោយសួរថា តើពួកគេមានរោគសញ្ញាក្នុងរយៈពេលពីរសប្តាហ៍មុន – រួមមានគ្រុនក្តៅក្អកឬបាត់បង់រសជាតិនិងក្លិន – ក៏ដូចជាអ្នកផ្សេងទៀតនៅក្នុងគ្រួសារដែរ។វាក៏មានតម្លៃផងដែរក្នុងការសួរថាតើពួកគេឬនរណាម្នាក់ផ្សេងទៀតនៅក្នុងគ្រួសាររបស់ពួកគេបានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។ ផ្ទុយទៅវិញ កុំព្យាយាមរួមភេទ ប្រសិនបើដៃគូ មានអារម្មណ៍មិនស្រួល។
វេ​ជ្ជប​ណ្ឌិ​ត​ ​M​i​c​ha​e​l​ ​B​r​a​d​y​ ​នា​យក​វេ​ជ្ជ​សា​ស្ត្រ​នៅ​ ​T​e​r​r​en​c​e​ ​H​i​g​g​i​n​s​ ​T​r​u​s​t​ ​បា​ន​មា​ន​ប្រ​សា​សន៍​ថា​“​ កា​រ​រួ​ម​ភេ​ទ​គឺ​ជា​ផ្នែ​ក​មួ​យដ៏​សំ​ខា​ន់​បំ​ផុ​ត​នៃ​ជី​វិ​ត​ហើ​យ​ស្នើ​ឱ្យ​មនុ​​ស្ស​ជៀ​ស​វា​ង​ពីកា​រ​​រួម​ភេ​​ទ​ដោយ​​គ្មាន​​កំ​ណ​ត់​។យើងដឹងច្បាស់ថាការជៀសវាងពីការរួមភេទគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺឆ្លង។
ប៉ុន្តែយើងសង្ឃឹមថាតាមរយៈការចេញនូវដំបូន្មាននេះយើងនឹងជួយឲ្យមនុស្សទាំងអស់គ្រប់គ្រងហានិភ័យ នៃCovid-19 ខណៈពេលដែលពួកគេអាចមាននិងរីករាយនឹងការរួមភេទផងដែរ ៕​