ភ្នំពេញ៖ ដើម្បីឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋ និងបង្កើតតំបន់ទេសចរណ៍ ឲ្យបានច្រើនសម្រាប់ ទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តនៅខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើឲ្យ លោកនាយកក្រុមហ៊ុន កោះពស់ បើកចរាចរណ៍ ជាសាធារណៈ នៅលើស្ពានកោះពស់ សម្រាប់សាធារណជន ចេញចូលចាប់ពីថ្ងៃ ទទួលបានសេចក្ដីជូនដំណឹង នេះតទៅ។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ សីហា ៕
