ក្រុមកាំភ្លើងធំ អាចនឹងរងនូវការខកចិត្ត ក្នុងការតាមប្រមាញ់កីឡាករ Mauro Icardi ជាមួយក្លិប PSG ខណៈក្លិបដែលមានមូលដ្ឋាននៅទឹកដីបារាំងនេះ កំពុងព្យាយាមកុងត្រា ជាអចិន្ត្រៃយ៍ ។
កីឡាករអាយុ ២៧ឆ្នាំនេះ បានលេងក្នុងនាមកីឡាករខ្ចីជើងនៅ Parc des Princes ក្រោយផ្លាស់ពី Inter Milan ដោយរកបានជូនក្រុមជើងឯកបារាំង ២០គ្រាប់ ក្នុងចំណោម ៣១ប្រកួត ។ ជាមួយការបង្ហាញខ្លួនលេងយ៉ាងល្អនេះ ក្រុម PSG កំពុងបើកកុងធនាគារ ដើម្បីកុងត្រាយកជាលក្ខណៈអចិន្ត្រៃយ៍ ។ ក្នុងនោះក្រុមកាំភ្លើងធំក៏បានចាប់អារម្មណ៍ចង់បាន កីឡាករអាហ្សង់ទីននេះដូចគ្នា ដើម្បីយកមកជំនួសតំណែង Pierre-Emerick Aubameyag ។
សារព័ត៌មានបារាំង L’Equipe បានចុះផ្សាយថា PSG ចង់រក្សា Icardi ដោយត្រូវតែចំណាយ 61.4 លានផោន ដើម្បីយកគាត់ជាលក្ខណៈអចិន្ត្រៃយ៍។
ក្រុមជើងឯកបារាំង កំពុងព្យាយាម ចរចាជាមួយ Inter Milan ដោយចំណាយក្នុងខ្ទង់តូចមួយ ដោយការដោះដូរបន្ថែម នូវខ្សែបម្រើម្នាក់ ដែលក្រុម នៅ លីក Serie A ចង់បាន។ Julian Draxler អាចនឹងស្ថិតក្នុងសំណើរនៃការដោះដូរនេះ ដោយអាចនឹងទៅលេងនៅអ៊ីតាលី ក្នុងទីផ្សារដោះដូរនាខែមករា ។Draxler ថ្វីបើសប្បាយចិត្ត នៅបារាំង ប៉ុន្តែកុងត្រារបស់គាត់ជាមួយក្លិបនៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ ៕