ទា​ហា​ន​អ៊ី​ស្រា​អែ​ល​ត្រូ​វ​បា​ន​ស​ម្លា​ប់​ដោ​យ​ដុំ​ថ្ម អំ​ឡុ​ង​កា​រ​វា​យ​ឆ្ម​ក់​នៅ​តំ​ប​ន់​ ​W​e​s​t​ ​B​a​n​k

0

យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា កងកំលាំងរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ អំឡុងពេលការវាយឆ្មក់ នៅឯតំបន់ West Bank ដោយការគប់ដុំថ្មមកលើរូបគាត់។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងទីប្រជុំជន Ya’bad ភាគខាងលិចនៃទីក្រុង Jenin នៅភាគខាងជើងតំបន់ West Bank។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថាទាហានត្រូវបានសម្លាប់ ដោយដុំថ្មគប់ទៅលើក្បាលរបស់គាត់ ក្នុងកំឡុងពេលសកម្មភាពប្រតិបត្តិការនៅក្នុងទីក្រុង។
អំពើហឹង្សានេះបានកើតឡើងចំពេលដែលមានភាពតានតឹង កាន់តែខ្លាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងតំបន់ West Bank៕