ប្រទេសហ្វីលីពីន នឹងបន្ថែមរយៈពេលនៃបំរាមគោចរណ៍លើសពី ៩សប្តាហ៍ក្នុងតំបន់មួយចំនួននៅចុងសប្តាហ៍នេះ ។
ប្រធានាធិបតី ឌូទើតេ បានលើកឡើងក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមាការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃអង្គារនេះ (១២ ឧសភា)។
នៅក្នុងកិច្ចប្រជុំនោះលោក ឌូទើតេ មិនបានបញ្ជាក់ពីពេលវាលា និងទីកន្លែងនៃបំរាមគោចរណ៍នោះទេ។ ប្រកាសព័ត៌មានលម្អិត ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ៍នេះផងដែរ៕