អតីតកីឡាករ Inter ថា James Rodriguez ទៅអង់គ្លេសជាទិសដៅដ៏អស្ចារ្យ​

0

អតីតកីឡាករ Ivan Cordoba បានធ្វើការគាំទ្រដល់មិត្តរួមជាតិរបស់គេ គឺ James Rodriguez ​ឲ្យផ្លាស់ទៅកាន់លីកកំពូលអង់គ្លេស នារដូវកាលក្តៅនេះ ចំពេលមានការសង្ស័យ Man Utd បានដាក់គោលដៅយកដូចគ្នា​។ នេះបើយោងតាម Metro បានចុះផ្សាយ​។

James Rodriguez  បានបង្ហាញខ្លួនចំនួន ៧លើក នៅលីកកំពូលរបស់ អេស្ប៉ាញ  ដោយកំពុងស្ថិតក្រៅបញ្ជី ១១នាក់របស់លោក Zinedine Zidane ។ ម្លោះហើយដែលធ្វើឲ្យ ភ្នាក់ងារ កីឡាករខាងលើកំពុងព្យាយាមធ្វើការទាក់ទងឲ្យផ្លាស់ប្តូរ​ឲ្យឆ្ងាយពីរដ្ឋធានីរបស់ អេស្ប៉ាញ  ដោយកំពុងទាក់ទងជាមួយ Man Utd ក្នុងការផ្លាស់ដ៏មានសក្តានុពលមួយ។

ទន្ទឹមជាមួយគ្នានេះដែរអតីតកីឡាករ Inter Milan លោក  Ivan Cordoba  បានជឿជាក់ James  នឹងរីកចំរើននៅទឹកដី អង់គ្លេស។

Cordoba បានប្រាប់ Daily Mail ថា ames Rodriguez គឺជាកីឡាករល្អបំផុតសម្រាប់ពួកយើង។ខ្ញុំសង្ឃឹមថា Jame ​នឹ​ង​ទៅប្រ​ទេ​ស​អ​ង់​គ្លេស​ពី​ព្រោះ​មា​ន​ជ​ម្រើស​គួ​រ​ឱ្យ​ចា​ប់​អារ​ម្ម​ណ៍​ជា​ច្រើ​ន​ស​ម្រា​ប់គា​ត់​។​ James  ជាកីឡាករមួយដែលធ្លាប់លេងជាមួយក្រុមល្អ Real Madrid ប៉ុន្តែក្របខ័ណ្ឌ Premier League គឺជាទិសដៅដ៏អស្ចារ្យ។ អ្នកដែលទិញគាត់នឹងធ្វើការជ្រើសរើសបានល្អបំផុត។

លោកក៏បានបន្តថា អាចនឹងមើលឃើញJames នៅ Inter ផងដែរ ជាមួយកៅអី ក្នុងនាមជាកីឡាករកូឡ៊ុំប៊ី នៅពហុកីឡដ្ឋាន  San Siro ៕