យោងតាមរបាយការណ៍ ក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយថា ក្លិបកាំភ្លើងធំ មិនមានគម្រោងក្នុងការចុះហត្ថលេខាខ្ចីជើងលេងបន្ត ទៅលើកីឡាករ Dani Ceballos សម្រាប់រដូវកាលថ្មីទៀតឡើយ។
កីឡាករអាយុ ២៣ឆ្នាំនេះ ត្រូវបានខ្ចីជើងមកលេងនៅទឹកដីអង់គ្លេស ពីក្លិបអធិរាជស Real Madrid កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Unai Emery ដោយដើរតួយ៉ាងសំ ខាន់ក្នុងតំបន់ខ្សែមប្រើកណ្តាល។
Ceballos ធ្វើបានល្អ ក្នុងការបង្ហាញខ្លួន ៣ ទៅ ៤ប្រកួតដំបូង សម្រាប់ក្រុមកាំភ្លើងធំ ប៉ុន្តែក្រោយមកក៏របួសសរសៃពួរ កាលពីខែវិច្ឆិកា ដែលធ្វើឲ្យគាត់ អាកខានចូលទីលាន រយៈពេល ៣ខែ ។
លោក Mikel Arteta ដែលបានជំនួសតំណែង Unai Emery ក្នុងនាមជាគ្រូបង្វឹក បានរក្សា Ceballos ឲ្យអង្គុយនៅកៅអ៊ីបម្រុង មុនពេលធ្វើការផ្លាស់ប្តូរក្រុម។ក្រោយមក កីឡាករសញ្ជាតិអស្ប៉ាញ បានបង្ហាញខ្លួនលេង បានបីប្រកួត មុនពេលដែលកូវីដ១៩ បានវាយលុក ធ្វើឲ្យពិភពបាល់ទាត់ផ្អាក ហើយកាំភ្លើងធំ សង្ឈឹមថា នឹងអាចខ្ចីជើង Ceballos រហូតដល់បេសកកម្មបញ្ចប់លីកអង់គ្លេស នារដូវកាលនេះ។
សារព័ត៌មាន El Confidencial បានចុះថា កាំភ្លើងធំមិនមានផែនការក្នុងការចុះហត្ថលេខា រក្សា Ceballos នៅរដូវកាលទី២ នោះទេហើយពេលគេមិនមានជម្រើសឈានដល់ការ ចុះហត្ថលេខាយកពី អធិរាជសដែរ។ជាមួយគ្នានេះដែរ Ceballos ក៏បានច្រានចោលការផ្លាស់ទៅកាន់ Sevilla កាលពីសប្តាហ៍មុន ដោយមានគោលបំណងចង់បានកៅអ៊ីលេងទៀតទាត់ ជាមួយក្រុម Real ។ ប៉ុន្តែមកដល់ពេលនេះ មិនអាចបញ្ចុះបញ្ជូលកីឡាករ Zinedine Zidane ឲ្យមើលឃើញពីខ្លួនបានឡើយ៕