យោងតាមរាយការណ៍សុខាភិបាល របស់ប្រទេសសិង្ហបុរីបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៃវីរុសកូវីដ១៩ មានចំនួន ៨៨៤ករណីក្នុងថ្ងៃអង្គារ (១២ ឧសភា) ដែលចំនួនអ្នកឆ្លងសរុបបានកើនឡើងរហូតដល់ ២៤,៦៧១ករណី។
ក្រសួងសុខាភិបាលរបស់សិង្ហបូរី បាននិយាយថាភាគច្រើននៃអ្នកឆ្លងទាំងនោះ គឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយជនជាតិសិង្ហបុរីដែលស្នាក់នៅអចិន្ត្រៃយ៍ មានចំនួនតែ ៣ករណីប៉ុណ្ណោះ៕