ក្លិបតោខៀវ Chelsea បានកំណត់អត្តសញ្ញាណកីឡាករខ្សែបម្រើកណ្តាលរបស់ក្រុម West Ham ជាអ្នកត្រូវជំនួសកីឡាករ N’Golo Kante ក្នុងករណីកីឡាករសញ្ជាតិបារាំងនេះ ចាកចេញពីពហុកីឡដ្ឋាន Stamford Bridge ។
របាយការណ៍ចុងក្រោយដែលផ្សាយដោយ The Sun បានចុះថា Frank Lampard បានសំឡឹងមើល ជម្រើសនៃខ្សែបម្រើកណ្តាលបន្ថែមទៀត ក្រោយពីចុះហត្ថលេខាយក Ziyech ពីក្រុម Ajax ដែលនឹងមកដល់នាចុងបញ្ចប់នារដូវកាលនេះ។ ការមកដល់របស់កីឡាកររូបនេះ អាចនឹងធ្វើឲ្យកីឡាករសញ្ជាតិបារាំង ប្រឈមការចាកចេញ ក្នុងទីផ្សារដោះដូរ កីឡាករ នាពេលខាងមុខផងដែរ។
N’Golo Kante ដែលជួយក្រុមបារាំងលើកពានរង្វាន់ពិភពលោក បានតស៊ូជាមួយបញ្ហារបួស ដោយលេងបានតែ ១៦ប្រកួតនារដូវកាលនេះ ។ជាមួយគ្នានេះដែរ តោខៀវកំពុង តាមដាន Declan Rice របស់ West Ham យកមកជំនួស តំបន់កណ្តាលដែលនឹងបាត់បង់។
ទោះជាយ៉ាងណារបាយការណ៍ខាងលើថា Kante មិនចាកចេញពីក្លិបនោះទេ ប៉ុន្តែក្រុមអធិរាជស បានព្យាយាមជំរុញ ដោយធ្វើការទាក់ទងចង់បាន ជាងកីឡាករ Paul Pogba របស់ Man Utd ។
ជមួយការចាប់អារម្មណ៍របស់តោខៀវ ប្រភពដដែលបានបញ្ជាក់ថា កាលពីខែមុន West Ham បានត្រៀមខ្លួនឈរជើង យ៉ាងរឹងមាំ ក្នុងការវាយតម្លៃលើកីឡាករ Declan Rice ហើយមិនមានឆន្ទះក្នុងការទទួលយក នូវថវិកា ដែលតិចជាង ៧០លានផោននោះទេ។ បញ្ជាក់ផងដែរថាកិច្ចសន្យារបស់ Declan Rice ជាមួយក្រុមញញួរដែក នឹងអូសបន្លាយដល់ឆ្នាំ ២០២៤ ៕