ហង្សក្រហមនឹងទទួលបាន ២០លានផោនថែមទៀត ពី Barcelona ក្នុងករណី១ របស់  Philippe Coutinho

0

ហង្សក្រហម Liverpool នឹងទទួលបានថវិកាចំនួន ១៧.៥ លានផោនទៀត ក្នុងករណី ដែល Philippe Coutinho ត្រូវបង្ហាញខ្លួន ២៤លើកនារដូវកាលក្រោយ  ហើយជាមួយគ្នានោះ Barcelona  បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកោះហៅ តារាបាល់ទាត់របស់គេ ដើម្បីផ្តល់ឱកាសជាថ្មីនៅ Nou Camp។​

Barcelona  ចង់បានកីឡាករដែលខ្ចីជើង លេងនៅក្រៅក្រុម ក្រៅប្រទេស មកវិញ ដើម្បីជួយដល់ពួកគេ អំឡុងពេលកំពុងមានវិបត្តិ ហិរញ្ញវត្ថុ  ប៉ុន្តែ Philippe Coutinho ប្រសិនបើលេងនៅ កាតាឡាន នោះ ហង្សក្រហម នឹងទទួលបាន ថវិកាចំនួន ២០លាន ផោនទៀត ។

កិច្ចព្រមព្រៀងដែលនាំយកខ្សែប្រយុទ្ធប្រេស៊ីលមកកាន់ទឹកដីអេស្បាញគឺសម្រាប់ថ្លៃដំបូង ១២០ លានផោន ប៉ុន្តែត្រូវបង់បន្ថែមទៀត ចំនួន ២០លានផោន នៅពេលដែល Coutinho លេង ១០០ ប្រកួត សម្រាប់ក្លិបថ្មីនេះ ។ បច្ចុប្បន្នគាត់លេងបាន ចំនួន ៧៦ប្រកួត ដូច្នេះបើវិលមកកាន់អេស្ប៉ាញវិញ លេងថែម ២៤ប្រកួតទៀត មានន័យថា អ្នកមានបុណ្យ នឹងត្រូវបង់ ២០លានផោន បន្ថែម ដូច​ដែលកុងត្រា​ជាមួយគ្នា។

គ្រូបង្វឹក អ្នកមានបុណ្យ លោក Quique Setien បានពេញចិត្តកីឡាករប្រេស៊ីលអាយុ ២៧ឆ្នាំនេះ ហើយនឹងអាចហៅមកចូលរួមលេងវិញ ។ ក្រៅពីកីឡាករខាងលើ នៅមានកីឡាករ ខ្សែការពារខាងស្តាំ Moussa Wague នឹងវិលចូលពីលីកបារាំងចូលក្លិប   Jean Clair Todibo វិលពី Schalke   , Oriol Busquets វិលពី  Twente  , Miranda  វិលពី  Schalke , Carles Alena  វិលពី Real Betis  ។ ក្នុងនោះ Rafinha អាចនឹងលក់ជូន Celta Vigo  នឹងមានកីឡាករមួយចំនួនទៀត នឹងត្រូវលក់ចេញដើម្បីកើប​ថវិកាចូលក្លិបវិញ៕