មេ​ដឹ​ក​នាំ​កូ​រ៉េ​ខា​ង​ជើ​ង ប​ង្ហា​ញ​ខ្លួ​ន​ជា​សា​ធា​រ​ណៈ​លើ​ក​ដំ​បូ​ង ក្នុ​ង​រ​យៈ​ពេ​ល​២​០ថ្ងៃ

0

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃសៅរ៍ ទី២ ខែឧសភានេះថាមេដឹកនាំលោក គីម ជុងអ៊ុន បានចូលរួមសម្ពោធរោងចក្រជី នៅតំបន់ភាគខាងជើងនៃរដ្ឋធានីព្យុងយ៉ាង ហើយនេះជាសកម្មភាពសាធារណៈទី១ របស់លោកគិតចាប់តាំងពីថ្ងៃទី១១ ខែមេសា។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បាននិយាយកាលពីថ្ងៃសុក្រថាលោក គីម “បានចូលរួមពិធី ព្រមទាំងបានចុះពិនិត្យ ហើយក៏បានពន្យល់អំពីដំណើរការខ្លះៗ នៃរោងចក្រនេះផងដែរ” ហើយអ្នកចូលរួមទាំងអស់ បានស្រែកអបអរសាទរយ៉ាងខ្លាំង នៅពេលដែលលោកបង្ហាញខ្លួន។

មានការសង្ស័យអំពីសុខភាពរបស់គាត់ បន្ទាប់ពីគាត់បានខកខានការប្រារព្ធខួបរបស់ស្ថាបនិករដ្ឋលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា។ ថ្ងៃនោះគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយជាធម្មតាមេដឹកនាំគីម តែងតែធ្វើដំណើរទស្សនកិច្ចទៅកាន់ទីបញ្ចុះសពរបស់ជីតាគាត់។

គួររំលឹកឡើងវិញដែរថា លោកគីម មិនបានបង្ហាញមុខជាសាធារណៈទេ ចាប់តាំងពីបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំនយោបាយ គណបក្សពលករ នៅថ្ងៃទី១១ ខែមេសា ហើយនៅថ្ងៃបន្ទាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍អំពីសកម្មភាពរបស់លោកចុះត្រួតពិនិត្យ យន្តហោះចម្បាំង នៅអង្គភាពការពារដែនអាកាស៕