Home ព័ត៌មានកីឡា លីកអង់គ្លេស​កំពុងរកទីតាំងចំនួន ១០ នៅឆ្ងាយពីទីប្រជុំជន ដើម្បីប្រកួតបញ្ចប់រដូវកាល

លីកអង់គ្លេស​កំពុងរកទីតាំងចំនួន ១០ នៅឆ្ងាយពីទីប្រជុំជន ដើម្បីប្រកួតបញ្ចប់រដូវកាល

0

ការប្រជុំរយៈពេល ៤ ម៉ោង នៅ Premier League  ដើម្បីសម្រេច​ថាតើបាល់ទាត់ អាចវិលត្រលប់មកវិញដូចម្តេច នៅពេលដែលជំងឺរាត្បាតកូវីដ ១៩ កំពុងរាតល្បាត ? ក្លិបជាច្រើនបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ថានឹងបញ្ចប់យុទ្ធនាការ​បច្ចុប្បន្ន។​

ក្នុងការប្រជុំនេះដែរ ពួកគេបានជ្រើសរើសយក ទីតាំង ចំនួន ១០ ត្រូវលើកយកមកលេង  ដោយនៅឲ្យឆ្ងាយពីទីប្រជុំជន ។

វាស្ទើរតែប្រាកដថាការប្រកួត​នឹងប្រព្រឹត្តទៅនៅពីក្រោយការបិទទ្វារសម្រាប់អនាគតដែលជាផ្នែកមួយនៃគំរោង ‘ការចាប់ផ្តើមគម្រោងឡើងវិញ’ របស់លីក  ហើយការចាប់ផ្តើមឡើងវិញនេះ ដោយផ្អែកលើការយល់ព្រមពីរដ្ឋាភិបាល។

ក្នុងនោះ ពហុកីឡដ្ឋាន  London Stadium របស់ West Ham ,  Etihad Stadium  របស់ Man City និង  Emirates Stadium របស់ Arsenal  ដែលជាកន្លែងមានសក្តានុពល ដែលអាចញ៉ាំង​ឲ្យបាល់ទាត់ អាចប្រកួតឡើងវិញបាន ក៏ព្រោះទីតាំងនេះ ឆ្ងាយពីទីប្រជុំជន​។ ក្នុងនោះមានទីតាំង  Carrow Road របស់  Norwich ,Vitality Stadium របស់ Bournemouth  និង Villa Park ៕​

 

Previous articleមេ​ដឹ​ក​នាំ​កូ​រ៉េ​ខា​ង​ជើ​ង ប​ង្ហា​ញ​ខ្លួ​ន​ជា​សា​ធា​រ​ណៈ​លើ​ក​ដំ​បូ​ង ក្នុ​ង​រ​យៈ​ពេ​ល​២​០ថ្ងៃ
Next articleSouthampton ប្រកាសជំហរប្រជែងជាមួយ Arsenal និង​Tottenham យកខ្សែការពារកណ្តាល​មួយរូប​