Jurgen Klopp អាចនឹងខកចិត្តល្បួងយក Timo Werner ពី RB Leipzig

0

របាយការណ៍ចុងក្រោយដែលផ្សាយចេញដោយ ដេលីម៉េល បានឲ្យដឹងថា ក្លិបហង្សក្រហមនឹងលុបផែនការ ចុះហត្ថលេខា កីឡាកររូបណា​ចូលមកកាន់ក្លិបនោះទេ ដោយសារតែផល ប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ផ្តើមចេញពីជំងឺកូវីដ ១៩ ។

បញ្ហាជំងឺកូវីដ១៩ នេះ បានធ្វើឲ្យក្លិបជាច្រើននៅក្នុង​លីកកំពូលអង់គ្លេស ជួបវិបត្តិសេដ្ឋកិច្ច ថមថយ ដែលធ្វើឲ្យក្លិបជាច្រើនគ្រោងកាត់បន្ថយចំណាយក្នុងទីផ្សារដោះដូរ។
ប្រភពខាងលើនេះបានរៀបរាប់ថា ហង្សក្រហមបានរៀបចំកញ្ចប់ថវិកាត្រៀមខាតបង់ ទោះបីជាលីកកំពូលអង់គ្លេស​ត្រូវបានបញ្ចប់ក៏ដោយនោះ។
ម្យ៉ាងវិញទៀត ក្នុងករណី ក្លិបទាំងអស់ត្រូវលេងបិទទ្វារ ដោយមិនឲ្យទស្សនិកជនចូលទស្សនា ក្លិបទាំងនោះ នៅតែត្រូវចំណាយថវិកា​ជូនទូរទស្សន៍ដដែល ដោយពួកគេ​ជាអ្នកផ្សាយ នៅក្រោយ ។
ជាមួយបញ្ហាទាំងនេះ ត្រូវបានគេលើកឡើងថា ហង្សក្រហមនឹង មានបញ្ហាបន្ទុកហិរិញ្ញវត្ថុ ធ្ងន់ ក្នុងទីផ្សារដោះដូរកីឡាករ ហើយដល់រដូវកាលថ្មី ក៏គ្មានលទ្ធភាពយកកីឡាករថ្មី មកចូលរួមផងដែរ​។

បញ្ជាក់ផងដែរថា កីឡាករពីររូបដែលហង្សក្រហមចង់បាន រួមមាន Timo Werner នៅ RB Leipzig ដែលមានតម្លៃមិនក្រោម ៥០លានផោន និង Aouar ដែលមានតម្លៃ ៤០លានផោន កំពុងលេងនៅក្លិប Lyon ៕