នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានប្រាប់ទៅកាន់ប្រធានាធិបតី Vladimir Putin នៅថ្ងៃព្រហស្បតិ៍ (៣០ មេសា) ថារូបលោកត្រូវបានគេធ្វើតេស្តរកវីរុសកូវីដ១៩ ហើយលោកក៏បាន សម្រាកពីការងារបណ្តោះអាសន្នផងដែរដើម្បីព្យាបាល។
លោក Mishustin ដែលមានវ័យ ៥៤ឆ្នាំ បានលើកឡើងថា ឧបនាយករដ្ឋមន្រ្តីទី១ លោក Andrei Belousov ជាអ្នកទទួលរ៉ាប់រងការងារជំនួស នៅពេលដែលអវត្តមានរូបលោក។ គួរបញ្ជាក់ផងដែរថាលោក Mishustin គឺជាមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីទី១ ដែលបាននិយាយជាសាធរណៈអំពីវីរុសនេះ៕