ភ្នំពេញ៖ រយៈពេល ៤ម៉ោង ចាប់ពីម៉ោង ៧ដល់ ១០ព្រឹក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ដែលជាថ្ងៃបេីកឆាកដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សមត្ថកិច្ចបានឃាត់ម៉ូតូល្មេីសច្បាប់ចំនួន ៩០០គ្រឿង និងរថយន្ត ៨០ គ្រឿង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
បើតាមរបាយការណ៍បឋមស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ដែលបង្ហាញដោយស្នងការដ្ឋាននគរបាលភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមយានយន្តល្មេីសជិត ២០០គ្រឿង មានម៉ូតូសរុបចំនួន ៩០០ គ្រឿង ក្នុងនោះអត់មួក ៨៤៥គ្រឿង , អត់លេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរ ៤៧គ្រឿង ។
ដោយឡែកសម្រាប់រថយន្តល្មេីសសរុបទាំង ៨០ គ្រឿងមាន៖
– អត់ពាក់ខ្សែក្រវ៉ាត់ ៦៣គ្រឿង
– បញ្ច្រាស់ទិស ៧គ្រឿង
– អត់លេខ ២គ្រឿង
– និយាយទូរស័ព្ទ ២គ្រឿង
– អត់ប័ណ្ណសំគាល់យាន ១គ្រឿង
– ល្មើសសញ្ញាចរាចរ ៣គ្រឿង
– សំពីងសំពោង ២គ្រឿង៕