ភ្នំពេញ៖ អ្នកស្រី ចន ច័ន្ទលក្ខិណា បានប្រាប់ពីមូលហេតុពិត នៃការស្លាប់របស់ តារាសម្តែង ពីង រ៉ូហ្សា ក្រោយស្លាប់នៅព្រឹកមិញ ដែលធ្វើឲ្យសិល្បករជាច្រើន ឆ្ងល់ថាមកពីមូលហេតុ អ្វី បានស្លាប់លឿន ទាំងក្មេងខ្ចីដូច្នោះ ។
អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី ១ ខែឧសភា ថា «ប្អូនស្រី Ping Roza បានទទួលមរណៈភាពកាលពីព្រឹកមិញវេលាម៉ោង 7.30 នាទី ដោយជំងឺខូចតំរងនោម . ថ្លើម . និង ផ្នែកប្រព័ន្តប្រសាទ ធ្ងន់ធ្ងរសូមបងប្អូនមិត្តភ័ក្ត្រ សិល្បករសិល្បការីទាំងអស់ អញ្ជើញចូលរួមរំលែកទុក្ខសពរបស់គាត់ផងតាំងតំកល់សពនៅវត្តពោធ៌ចិនតុងដើម្បីរង់ចាំការបូជាល្ងាចនេះ» ៕




