កម្លាំងបដិវត្តរបស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបយោធា ដំបូងបង្អស់របស់ខ្លួន ចូលទៅក្នុងគន្លងតារាវិថីជោគជ័យហើយ។
ការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងស្របពេលមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ Tehran និងប៉ុន្មានខែបន្ទាប់ពីមានការបាញ់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់លោក Qassem Soleimani ពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្នុងទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា៕