Spurs ត្រៀមកញ្ចប់៥៣លានផោន កុងត្រាយកខ្សែការពារកណ្តាល West Ham

0

Spurs ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំ ដណ្តើម យកកីឡាករ Issa Diop ពីក្លិប West Ham United។​
Foot Mercato បានផ្សាយថា លោក Jose Mourinho កំពុងតែសប្បាយចិត្ត ដោយត្រៀមចំណាយ ៥៣លានផោន ដើម្បីនាំយកខ្សែការពារកណ្តាល សញ្ជាតិបារាំង ទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍ ។
ប្រភពដដែលថា គ្រូបង្វឹកខាងលើ បានកំណត់សញ្ញាណថា Issa Diop អាយុ ២៣ឆ្នាំ នឹងក្លាយជាកីឡាករ​មួយរូបអាចជំនួសតំណែង Jan Vertonghen ដែលផុតកិច្ចសន្យានៅរដូវក្តៅនេះហើយរំពឹងថានឹងចាកចេញដោយគ្មានតម្លៃខ្លួន ។

លោក Jose Mourinho កន្លងទៅបានលើកចំពោះ Issa Diop ថាខ្សែការពារកណ្តាលរូបនេះ ជា Monster បន្ទាប់ពី West Ham បានយកឈ្នះលើ Man Utd ក្នុងលទ្ធផល ៣-១ កាលពីឆ្នាំ ២០១៨ ។
he Special One ឥឡូវនេះចង់ចុះហត្ថលេខាលើ Diop សម្រាប់ក្រុម Spurs ហើយគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមតម្លៃខ្លួន ៥៣ លានផោន ៕