ចំ​នួ​ន​អ្ន​ក​វិ​ជ្ជ​មា​ន​កូ​វី​ដ​១​៩ ក្នុ​ង​ប្រ​ទេ​ស​ថៃ​​ថ​យ​ចុះ ប៉ុ​ន្តែ​មា​ន​អ្ន​ក​ស្លា​ប់

0

នៅថ្ងៃពុធនេះ(22​ មេសា) ប្រទេសថៃបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន​ ១៥ករណីបន្ថែមទៀត ព្រមទាំងមានអ្នកស្លាប់ចំនួន ១នាក់ផងដែរ យោងតាមតួលេខនេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមនេះមានការថយចុះ។ បើទោះបីជាមានការថយចុះ នៃករណីឆ្លងថ្មីក៏ដោយ ក៏មន្រ្តីសុខាភិបាល ព្រមានឲ្យពលរដ្ឋទាំងអស់បន្តការប្រងប្រយ័ត្នបន្ថែមទៀត។

លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង របស់ប្រទេសថៃ បាននិយាយថា «​ចំនួនអ្នកឆ្លងថ្មីមានការថយចុះក៏ពិតមែន តែវាគ្រាន់ជាជោគជ័យតូចមួយប៉ុន្នោះ ប៉ុន្តែយើងមិនបន្ថយការការពានោះទេ»។ លោកបានបន្តទៀតថា អ្នកស្លាប់នៅថ្ងៃពុធនេះ គឺស្ត្រីជនជាតិថៃ អាយុ ៥៨ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម និងរោគលើសឈាម។

គួររំលឹកឡើងវិញផងដែរថា នៅក្នុងប្រទេសថៃមានករណីឆ្លងសរុបចំនួន ២,៨២៦ករណី និងអ្នកស្លាប់សរុបមានចំនួន ៤៩នាក់៕