ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ដំណកប្រេងលើកដំបូង របស់កម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើម បូមនាពាក់កណ្ដាលឆ្នាំ២០២០ ខាងមុខនេះ អាចទទួលរងផលប៉ះពាល់ ពីការរីករាលដាល នៃជំងឺកូវីដ១៩ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងរ៉ែ និងថាមពល» នៅថ្ងៃទី២១ មេសា លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នាយកដ្ឋានប្រេងកាត ក៏ដូចជា ក្រសួងរ៉ែ នឹងពិភាក្សាជាមួយក្រុមហ៊ុន KrisEnergy ចំពោះដំណើរការបូមប្រេងដំបូងនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ១៩ ធូរស្រាលឡើងវិញ ។
លោកបញ្ជាក់ថា “ជាទូទៅហើយក្រុមហ៊ុនណា ក៏មានផលប៉ះពាល់ដែរ រួមទាំងបុគ្គល និងគម្រោងប្រេងកាតផង ចឹងនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាយតម្លៃថា យ៉ាងម៉េចទេ សុំពេលវេលាបន្តិចទៀត នៅពេលកូវីឌធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ (ក្រុមហ៊ុន KrisEnergy) ទើបយើងអាចវាយតម្លៃបាន” ៕