ប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះប្រហែល ២០% នៅក្រោម ១៥ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ (២០ មេសា) ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេលប្រហែល ២ទស្សវត្សកន្លងមក ដែលបណ្តាលមកពីបញ្ហាការរីករាលដាលនៃវីរុសកូវីដ១៩។
ទីផ្សារប្រេងបានធ្លាក់ចុះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែការរាំងស្ទះ និងការរឹតត្បិតការធ្វើដំណើរជុំវិញពិភពលោក ដែលបានបណ្តាលឲ្យតម្រូវការធ្លាក់ចុះ។
វិបត្តិនេះត្រូវបានផ្សំឡើង បន្ទាប់ពីប្រទេសស្តេចប្រេង អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមធ្វើសង្រ្គាមតម្លៃប្រេងជាមួយប្រទេសដែលមិនមែនជាសមាជិករបស់អង្គការ OPEC ផងដែរ។
បច្ចុប្បន្នតម្លៃប្រេងបន្តធ្លាក់ចុះយ៉ាងខ្លាំង ក្រុមអ្នកវិភាគនិយាយថា ទោះបីជាការកាត់បន្ថយទិន្នផលផលិតជិត ១០លានបារ៉ែលក្នុងមួយថ្ងៃក៏ដោយ ក៏មិនគ្រប់គ្រាន់សម្រាប់ការធ្លាក់ចុះដែរ ព្រោះការរាតត្បាតនៃវីរុសកូវីដ១៩ នៅតែបន្ត៕