ម​នុ​ស្ស​រា​ប់​រ​យ​នា​ក់ ធ្វើ​បា​តុ​ក​ម្ម​ប្រ​ឆាំ​ង​ច្បា​ប់​កូ​វី​ដ​១​៩ នៅ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក

0

មនុស្សរាប់រយនាក់ បានធ្វើបាតុកម្ម កាលពីថ្ងៃសៅរ៍ (១៨ មេសា) នៅតាមទីក្រុងនានានៅទូទាំងប្រទេសអាមេរិក ប្រឆាំងនឹងការបិទសិទ្ធសេរីភាព ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩។

មនុស្សប្រមាណ ៤០០នាក់ បានប្រមូលផ្តុំគ្នានៅឯ Concord និង New Hampshire ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង ហើយអ្នកខ្លះទៀតនៅក្នុងឡានរបស់ពួកគេ ដើម្បីផ្ញើរសាទាមទា មិនឲ្យមានការដាក់នៅដាច់ដោយឡែក ក្នុងរដ្ឋដែលមានករណីវិជ្ជមាននៃវីរុសនេះត្រឹម ២-៣ករណី។
ចំណែកឯនៅក្នុងរដ្ឋ Texas ក៏មានមនុស្សប្រមាណ ២៥០នាក់​ បានប្រមូលផ្តុំគ្នានៅក្រៅវិមានកាពីតូល ដើម្បីធ្វើការតវ៉ាផងដែរ៕