គណៈកម្មការសុខភាពជាតិ របស់ប្រទេសចិន បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ១៦ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃទី ១៨ ខែមេសនេះ ដែលជាចំនួនទាបជាងថ្ងៃទី១៧ ខែមេសា ដែលមានចំនួន ២៧ករណី ក្នុងចំណោមករណីថ្មីទាំងអស់ មាន៩ករណី ត្រូវបាននាំចូលមកពីប្រភពខាងក្រៅ ហើយក៏គ្មានអ្នកស្លាប់បន្ថែមទៀតដែរ។
ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងប្រទេសចិនកើនឡើងដល់ ៨២,៧៣៥ករណី គិតត្រឹមថ្ងៃទី១៨ ខែមេសានេះ ខណៈដែលអ្នកស្លាប់សរុបដោយវីរុសនេះមានចំនួន ៤,៦៣២នាក់៕