ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងនឹងផ្ដល់ថាសផ្កាយរណប តេជោធីវីដល់គ្រប់មន្ទីរអប់រំរាជធានី ខេត្តក្នុងពេលចាប់ផ្តើមកម្មវិធី «រៀនសូត្រពីចំងាយ» ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី២០ខែមេសាតទៅ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន លោក ខៀវ កាញារីទ្ធបានសរសេរថា”នៅពេលចាប់ផ្តើមកម្មវិធី «រៀនសូត្រពីចំងាយ» ក្រសួងព័ត៌មាននឹងផ្តល់ជូនគ្រប់មន្ទីរអប់រំរាជធានី ខេត្ត នូវថាសផ្កាយរណប តេជោធីវី មួយគ្រឿង ( កម្មវិធីរៀន នៅ កាណាល់លេខ ២២ ) “៕