នា​រី​ម្នា​ក់​ដា​ក់​ឈ្មោះ​កូ​ន​ភ្លោះ​ថា «​កូ​រូ​ណា​​​ ​និ​ង​កូ​វី​ដ»

0

នារីម្នាក់បានដាក់ឈ្មោះកូនភ្លោះរបស់នាង ដែលបានកើត កំឡុងពេលនៃការរីករាលដាល នៃមេរោគផ្លូវដង្ហើមដ៏កាចសាហាវថា «កូរូណា​ និងកូវីដ»។

Preeti Verma បាននិយាយថា ការដាក់ឈ្មោះរបស់ក្មេងប្រុសតូច និងក្មេងស្រីរបស់នាង ដែលបានចូលមកកាន់ពិភពលោកនេះកាលពីថ្ងៃសុក្រ គឺដើម្បីរំលឹកដល់ហេតុការណ៍ដែលកំពុងកើតឡើង កំឡុងពេលនៃការចាប់កំណើតរបស់ពួកគេ។

កូនប្រុសរបស់នាងគឺឈ្មោះថា កូវីដ រីឯកូនស្រីវិញឈ្មោះថា កូរូណា។ Preeti បាននិយាយថា ពួកគេទាំងពីរ នឹងចងចាំអំពីភាពលំបាក ដែលស៊ូទ្រាំក្នុងពេលនេះ។ នារីអាយុ ២៧ឆ្នាំម្នាក់នេះ មកពីតំបន់ Chhattisgarh ភាគកណ្តាលនៃប្រទេសឥណ្ឌា បាននិយាយថា ជំងឺរាតត្បាតនេះ ក៏បាននាំមកនូវអនុស្សាវរីយ៍រីករាយ មួយចំនួនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា នាងបានបន្តទៀតថា រូបនាងនឹងប្តូរឈ្មោះកូនភ្លោះរបស់នាង នៅពេលពួកគេធំឡើង។

Preeti ដែលមានកូនស្រីអាយុ២ឆ្នាំ បាននិយាយថា «ការសម្រាលកូននេះ បានកើតឡើងបន្ទាប់ពីការប្រឈមមុខនឹងការលំបាកយ៉ាងច្រើន ហើយដូច្នេះ ខ្ញុំនិងស្វាមី ចង់យកថ្ងៃនេះជាថ្ងៃចងចាំ» នាងបានបន្តទៀតថា «វីរុសនេះវាពិតជាគ្រោះថ្នាក់ និងកាចសាហាវណាស់ ប៉ុន្តែការផ្ទុះឡើងរបស់វា បានធ្វើឲ្យមនុស្សផ្តោតលើអនាម័យ និងទម្លាប់ល្អៗផ្សេងទៀត។ ហេតុដូចនេះ ពួកយើងក៏សម្រេចចិត្តជ្រើសរើសយកឈ្មោះនេះ»៕