កូវីដ១៩៖ ក្រសួងអប់រំ នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងបាក់ឌុប តាមប្រព័ន្ធអ៊ិនធឺណិត

0

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា ឯកជនគ្រប់កម្រិត រៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នៅថ្ងៃទី១៣ មេសា បានឲ្យដឹងថា គ្រឹះស្ថានសិក្សាដែលអនុវត្តតាម  ការណែនាំរបស់ ក្រសួងអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការ ទទួលស្គាល់ពីក្រសួង ប៉ុន្តែសាមីគ្រឹះស្ថានសិក្សាត្រូវចុះហត្ថលេខាដោយខ្លួនឯង ។ ក្រសួងនឹងចុះអធិការកិច្ច តាមការចាំបាច់ ដើម្បីធានានូវគុណភាពនៃ សញ្ញាបត្រ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់ក្រសួងសុខាភិបាល ស្ដីពីការលើកកម្ពស់ ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត៖