ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ផ្អា​ក​កា​រ​ផ្ត​ល់​មូ​ល​និ​ធិ​ ដ​ល់​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​​ភ​ព​លោ​ក

0

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសានេះថា នឹងផ្អាកការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក (WHO)។ លោកត្រាំ បាននិយាយថា អង្គការមួយនេះបានជួយបិទបាំងតួលេខដ៏អាក្រក់នៃការរីករាលដាលរបស់វីរុសកូវីដ១៩ ក្នុងប្រទេសចិន មុនពេលសាយភាយពាសពេញពិភពលោក។

លោក ត្រាំ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោកកំពុងណែនាំរដ្ឋបាលរបស់លោក ឲ្យបញ្ឈប់ការផ្តល់មូលនិធិខណៈពេលដែល «ការពិនិត្យឡើងវិញត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃលើកង្វះខាតការគ្រប់គ្រង និងការបិទបាំងព័ត៌មាននៃការរីករាលដាលនៃវីរុសនេះ»។
គួររំលឹកឡើងវិញដែរថា សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អង្គការសុខភាពពិភពលោក មានមូលដ្ឋាននៅទីក្រុងសហ្សឺណែវ ដែលបានចូលរួមវិភាគទានចំនួនជាង ៤០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩៕