យោងតាមរបាយការណ៍ របស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅសហរដ្ឋអាមេរិកមានចំនួន ២,២២៨នាក់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមយប់ថ្ងៃអង្គារ (១៤ មេសា) ដែលចំនួនអ្នកស្លាប់ បានកើនឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរថ្ងៃកន្លងមក។
ការរីករាលដាលនៃវីរុសកូវីដ១៩ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥,៧៥៧នាក់ នៅសហរដ្ឋអាមេរិក ដែលជាចំនួនច្រើនជាងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក៕