ប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ១កុងទឺន័រ តម្លៃប្រមាណ ១លានដុល្លារ ដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយកូវីដ១៩

0

ភ្នំពេញ៖ គម្រោង Project Commission on Urgent Relief and Equipment បានផ្តល់អំណោយជា សម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១កុងទឺន័រ សរុបទឹកប្រាក់ប្រមាណ ១លានដុល្លារ និងក្រុមហ៊ុន MJ Health Care Co.Ltd, បានផ្តល់អំណោយជាម៉ាស់ពេទ្យចំនួន ១០០.០០០ (ដប់ម៉ឺន ) ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតប នៃការរីករាលដាលជំងឺកូវីដ-១៩ ។

ពិធីប្រគល់-ទទួល បានធ្វើឡើង នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៥ មេសា ២០២០នេះ ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេ ជោ  ហ៊ុន សែន និងតំណាងរបស់ក្រុមហ៊ុន MJ Health Care Co.Ltd ។

លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាង កក់ក្តៅ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លា របស់គម្រោង  Project Commission on Urgent Relief and Equipment និង MJ Health Care Co.Ltd ដែលសបញ្ជាក់នូវវប្បធម៌ នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី ជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបនៃការរីករាលដាល ជំងឺកូវីដ-១៩ ឲ្យបានកាន់តែ ឆាប់រហ័ស ៕