ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ២៦នាក់ (១០នាក់) និងរបួសស្រាល ១៦នាក់ (ស្រី០នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣០នាក់ នៅថ្ងៃទី១៤ មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១២លើក ៕