យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានអោយដឹងថា ករណីជំងឺឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥០០,០០០ នាក់ កាលពីថ្ងៃសុក្រ (១០ មេសា) ។
ករណីវិជ្ជមានកូវីដ១៩ ក្នុងប្រទេសអាមេរិក កើនឡើងពី ៣០,០០០ ទៅ ៣៥,០០០ករណី ក្នុងរយៈពេលមួយថ្ងៃ។ នៅទូទាំងពិភពលោក ករណីសរុបមានចំនួន ១,៦លានករណី ខណៈពេលអ្នកស្លាប់សរុបមានចំនួន ១០០,០០០នាក់កាលពីថ្ងៃសុក្រ។
ទូទាំងសហរដ្ឋអាមេរិក អ្នកស្លាប់សរុបមានចំនួន ១៨,៦០០នាក់ កាលពីថ្ងៃសុក្រ ខណៈក្រុមមន្រ្តីបានព្រមានថា អ្នកស្លាប់អាចនឹងកើនឡើងខ្ពស់នៅសប្តាហ៍នេះ ៕