ប្រមុខការពាជាតិ៖ ក្នុងគ្រាអាសន្ន កូវីដ១៩ យើងនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងជាអំណះអំណាងថា ក្នុងគ្រាមានអាសន្ននៃ ការរីករាលដាលមេរោគ COVID-19 យើងនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ។

សម្ដចពិជ័យសេនា បានសរសេរនៅលើហ្វេសប៊ុក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះថា “ក្នុងគ្រាអាសន្ន ដូចករណីការរីករាលដាលនៃមេរោគ COVID-19 យើងនឹងឃើញយ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋរបស់យើង។”

សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ៧៥នាក់ ស្មើរនឹង ៦២,៥០% ក្នុងចំណោមអ្នករកឃើញ វិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ១២០ករណី ៕