យោងតាមរបាយការណ៍របស់ប្រទេសចិន នៅថ្ងៃទី១១ ខែមេសានេះ បានឲ្យដឹងថាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៤៦ករណី ដែលក្នុងនោះមាន ៤២នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន ៣៤ករណីថ្មី គឺមានការថយចុះ បើគិតត្រឹម ៤៧ថ្ងៃកន្លងមក។
ក្នុងប្រទេសចិន ចំនួនអ្នកឆ្លងវីរុសនេះសរុបមាន ៨១,៩៥៣ករណី និងអ្នកស្លាប់ មានចំនួន ៣,៣៣៩នាក់៕