ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស នៅថ្ងៃទី១០ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់ ជួញដូរ ១០ករណី ឃាត់ ២០នាក់ (ស្រី ម្នាក់) ប្រើប្រាស់ ១៤ករណី ឃាត់ ២១នាក់ (ស្រី ០នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ មេសា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ៤១,៩៥ក្រាម និង៩កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ១,៩៨ក្រាម។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
+នគរបាល៖ ៨អង្គភាព
១/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៤ក្រាម ។ ២/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ៤,៥៤ក្រាម ។ ៣/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១៧,៣៥ក្រាម ។ ៤/កណ្ដាល៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៥/ពោធ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១១,៨៨ក្រាម ។ ៦/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,៨៩ក្រាម ។ ៧/ឧត្តរមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៨កញ្ចប់តូច និងWy ១,៩៨ក្រាម ។ ៨/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច ។
+កងរាជអាវុធហត្ថ៖ ២អង្គភាព
១/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ។ ២/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤០ក្រាម ៕