ក្រុមហ៊ុន Grupo Modelo របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួននឹងបញ្ឈប់ជាបណ្តោះអាសន្ននូវការផលិតស្រាបៀរ កូរ៉ូណា និងម៉ាកយីហោផ្សេងទៀត ដែលសម្រាប់នាំចេញទៅកាន់ ប្រទេសចំនួន ១៨០។ ការធ្វើបែបនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោកកូវីដ១៩។
ក្រុមហ៊ុនផលិតស្រាបៀរ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការផ្អាកនេះនឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសម៉ិកស៊ិក មានអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន ១,៥១០ករណី និងអ្នកស្លាប់មានចំនួន ៥០នាក់៕