សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់ម្ចាស់រោងម៉ាស៊ីន ឲ្យទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យ

0

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងសារជាថ្មីម្ដងទៀត ដោយជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ជាពិសេសបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ដែលមានឃ្លាំងស្តុក បន្ដចូលរួមទិញស្រូវ ពីកសិករដែលផលិត បានក្នុងតម្លៃមួយសមរម្យ តាមតម្លៃទីផ្សារ ក្នុងនោះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់បងប្អូន ប្រជាកសិករកុំទាន់ប្រញាប់ សម្រុកលក់ស្រូវពេក នៅពេលនេះ ដោយអាចរក្សាទុកបន្តិច ដើម្បីទទួលបាន តម្លៃល្អនៅពេលខាងមុខ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា «លើសពីនេះ ដើម្បីបង្កើនផលចំណេញសេដ្ឋកិច្ច សម្រាប់ពេលខាងមុខ សម្រាប់ប្រជាកសិករ និងឈ្មួញដែលស្តុកស្រូវ ទុកតាមមូលដ្ឋាន សូមមេត្តាកុំប្រញាប់លក់ស្រូវ ចេញឲ្យឈ្មួញអ្នកនាំចេញនៅពេលនេះ» ៕