ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក មា​ន​អ​ត្រា​អ្ន​ក​ស្លា​ប់​ដោ​យ​កូ​វី​ដ​១​៩ ខ្ព​ស់​បំ​ផុ​ត

0

យោងតាមរបាយការរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល ២៤ម៉ោង (២ មេសា) សហរដ្ឋអាមេរិកមានអ្នកស្លាប់រហូតដល់ ១,១៦៩នាក់ ដោយសារវីរុសកូវីដ១៩ ហើយនេះជាតួលេខខ្ពស់បំផុត បើធៀបជាមួយបណ្តាប្រទេសផ្សេងៗ គិតចាប់ពីពេលមានការរីករាលដាលនៃវីរុសនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីតាលី មានមនុស្សស្លាប់ ៩៦៩នាក់ កាលពីថ្ងៃទី ២៧ ខែមីនានេះ។ បច្ចុប្បន្នសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩នេះ មានចំនួន ៥,៩២៦នាក់ គិតចាប់តាំងពីមានការរាតត្បាតជំងឺនេះ។
នៅទូទាំងពិភពលោក ប្រទេសអ៊ីតាលី នៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត ដោយមានចំនួន ១៣,៩១៥នាក់ បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះ បន្ទាប់មកមានប្រទេសអេស្ប៉ាញ មានចំនួន ១០,០០៣នាក់។
សហរដ្ឋអាមេរិក រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៣០,០០០ករណីថ្មីទៀត ត្រឹមរយៈពេល ២៤ម៉ោង ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសនេះមានរហូតដល់ ២៤៣,០០០នាក់ បើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins៕